Advertisement

Responsive Advertisement

រីករាយថ្ងៃកំណើត LIONEL MESSI ឈានចូលវ័យ ៣០ឆ្នាំ ! មកមើលប្រវត្តិជោគជ័យរបស់គាត់


រីករាយថ្ងៃកំណើត LIONEL MESSI ឈានចូលវ័យ ៣០ឆ្នាំ ! មកមើលប្រវត្តិជោគជ័យរបស់គាត់


ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៧នេះ គឺជាថ្ងៃឈានចូលវ័យ ៣០ឆ្នាំ និងជាថ្ងៃកំណើតរបស់កំពូលខ្សែប្រយុទ្ធនៃជម្រើសជាតិអាហង្ស់ទីន និងក្លិបអ្នកមានបុណ្យ FC Barcelona គឺកីឡាករ Lionel Messi ។ Messi បានកើតនៅថ្ងៃទី ២៤ មិថុនា ឆ្នាំ ១៩៨៧ នៅក្នុងទីក្រុង Rosario នៃប្រទេសអាហ្សង់ទីន ហើយឈ្មោះពេញនៅក្នុងសៀវភៅបញ្ជីជាតិគឺ Lionel Andres Messi ។
Lionel Messi បានចូលហ្វឹកហាត់បាល់ទាត់ក្នុងចន្លោះឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ២០០០ បន្ទាប់មកក៏បានឈានជើងចូលលេងឲ្យក្រុមយុវជន FC Barcelona ! ដោយសារតែសមត្ថភាពលេងបាល់ដ៏អស្ចារ្យរបស់គេមានតាំងពីកំណើត រូបគេត្រូវបានកោះហៅឲ្យចូលលេងនៅឈុតធំ នៃក្លិបអ្នកមានបុណ្យ FC Barcelona ក្នុងវ័យ១៧ឆ្នាំ ។ រយះពេលមួយឆ្នាំក្រោយមកទៀត កីឡាករ Messi ក៏ត្រូវបានកោះហៅឲ្យចូលលេងនៅក្រុមជម្រើសជាតិ អាហ្សង់ទីនឈុតធំតែម្ដង ។
សូមបញ្ជាក់ផងដែលថា Lionel Messi បានឈ្នះជើងឯកជាមួយក្លិបអ្នកមានបុណ្យ FC Barcelona មានដូចជា៖ ពានរង្វាន់លំដាប់ទី១ នៃទ្វីបអឺរ៉ុប UEFA Champion League ចំនួន៤លើក , ឈ្នះជើងឯកលីគកំពូលរបស់អេស្ប៉ាញ Laliga ៨លើក , ឈ្នះពានរង្វាន់ FIFA Club World Cup ៣លើក , ឈ្នះពាន UEFA Super Cup ៣លើក , ឈ្នះជើងឯក Copa del Rey ៥លើក និង ឈ្នះពាន Supercopa de España ៧លើក ។
ចំណែកឯជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi មិនជោគជ័យដូចនៅក្លិបឡើយពោលគឺឈ្នះបានតែ ពានរង្វាន់ Olympic Medals ២ដង និងឈ្នះជើងឯក Superclásico de las Américas ១ម្ដងប៉ុណ្ណោះ ។ ហើយខ្លួនគេផ្ទាល់ Messi បានឈ្នះពានរង្វាន់ Ballon d’Or/FIFA Ballon d’Or ចំនួន៥ដង , ឈ្នះពាន European Golden Shoe បាន៤ដង , ឈ្នះពាន UEFA Best Player in Europe ចំនួន២ដង , Best Player in La Liga ៦ដង និងពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនផ្សេងទៀតផងដែរ ៕

Post a Comment

0 Comments